កងរាជអាវុធហត្ថ ឬក៏ប៉េអឹម ឈ្មោះ អ៊ិត រតនា អាយុ ៣២ ឆ្នាំ បានស្ទាក់បាញ់ឡានរបស់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ បន្ទាប់ពីលោក ឈុតវុទ្ធី បានថតរូប គំនរឈើក្នុងក្រុមហ៊ុនមួយ។
តាមអ្នកនាំពាក្យ គ្រាប់កាំភ្លើងរបស់ប៉េអឹម បានសម្លាប់លោក ឈុត វុទ្ធី ដោយត្រូវ ២ គ្រាប់ ចំក្បាលជង្គង់ និងក្រោមផ្សិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើឡាន។ រីឯប៉េអឹម ឈ្មោះ អ៊ិត រតនា ក្រោយមកបន្តិច ក៏បានយកកាំភ្លើងអាកា ដែលបាញ់សម្លាប់លោក វុទ្ធី បាញ់សម្លាប់ខ្លួនឯង។
នៅថ្ងៃសុក្រនេះ សកម្មជនសិទ្ធិមនុស្សមួយក្រុម បានចុះទៅដល់កន្លែងកើតហេតុ នៅក្នុងព្រៃ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលជាទីតាំងក្រុមហ៊ុនមួយ មានស្តុកឈើនៅទីនោះ។ ប៉ុន្តែលោក ឆេង សុភ័ស្ត អ្នកស៊ើបអង្កេតរបស់អង្គការ លីកាដូ បានឲ្យដឹងថា មុនកើតហេតុ មានការទាស់ទែងពាក្យសម្តីរវាងលោកឈុតវុទ្ធី និងប៉េអឹម ប្រហែលជាកន្លះម៉ោង មុននឹងផ្ទុះអាវុធ។ ប៉េអឹម បានព្យាយាម ដកយកម៉ាស៊ីនថតរបស់លោក ឈុត វុទ្ធី ដែលបានចូលទៅថតរូបក្រុមហ៊ុនមានស្តុកឈើ។
ចំពោះការផ្ទុះអាវុធបណ្តាលឲ្យស្លាប់សកម្មជនការពារបរិស្ថាន និងប៉េអឹមនោះ ត្រូវបានលោកឆេង សុភ័ស្ត លើកឡើងថា នៅមិនទាន់ដឹងថា អ្នកណាជាអ្នកបង្កឡើងមុននោះទេ ព្រោះសាក្សីមួយចំនួន មិនទាន់ហ៊ានបំភ្លឺប្រាប់នៅឡើយទេ។
ក្នុងហេតុការណ៍នោះ ស្ត្រីអ្នកកាសែតពីរនាក់ ដែលធ្វើដំណើរទៅកាន់កន្លែងកាប់ឈើរបស់ ក្រុមហ៊ុននៅក្នុងព្រៃនៅខេត្តកោះកុងនោះ បានវិលត្រឡប់មកដល់ផ្ទះដោយសុវត្ថិភាពវិញហើយ នៅព្រឹកថ្ងៃសុក្រនេះ ក្រោយពីប៉េអឹមខេត្តកោះកុង បានសាកសួរ។ ប៉ុន្តែស្ត្រីអ្នកកាសែត បានបដិសេធធ្វើអត្ថាធិប្បាយពីហេតុការណ៍ផ្ទុះអាវុធនោះ។
យ៉ាងណាក៏ដោយ របាយការណ៍របស់ប៉េអឹមបញ្ជាក់ថា គ្រាប់កាំភ្លើង ដែលសម្លាប់សកម្មជនការពារបរិស្ថាន និងប៉េអឹមម្នាក់ផងនោះ គឺជាគ្រាប់កាំភ្លើងប្រភេទតែមួយ។ សកម្មជនសិទ្ធិមនុស្ស បានទាមទារឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតបន្ថែមទៀត លើករណីនោះ។
នៅថ្ងៃសុក្រនេះ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ និង
លោកឈុតវុទ្ធី កាលនៅរស់ បាននាំអ្នកកាសែតទៅមើលការកាប់បំផ្លាញព្រៃឈើនៅខេត្តកំពង់ធំ
©RFI/im Navin


0 comments:
Post a Comment