Sunday, April 29, 2012

Jay-Z​និង​Rihanna​ត្រៀម​ច្រៀង​ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិក


តារា​ចម្រៀង Jay-Z និង Rihanna នឹង​ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១២ (2012 Olympic Games) នៅ​ក្នុង​ទីក្រុង​ឡុងដុង។
យោង​តាម​ទស្សនាវដ្តី  Businessweek Rihanna និង Jay-Z នឹង​ច្រៀង​ឲ្យ​វិទ្យុ BBC Radio 1 Hackney Weekend 2012 ដែល​បង្កើត​ឡើង​១​ខែ​មុន​ពេល​ការ​ប្រកួត​កីឡា​អូឡាំពិក​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ ទី ២៣- ២៤  ខែ​មិថុនា។ បន្ថែម​លើ​នេះ​ទៀត តារា​កំប្លែង Stephen Fry និង Tim Minchin ​ក៏​នឹង​សម្ដែង​សម្រាប់​កម្មវិធី​នោះ​ផង​ដែរ។
លោក​រដ្ឋលេខាធិការក្រសួង​វប្បធម៌​ Jeremy Huntបាន​និយាយ​ថា “អ្នក​ទស្សនា​នឹង​បាន​ឃើញ​អ្វី​មួយ​​ច្បាស់​ជា​មិន​ខាន​ គឺ​បាន​ឃើញ​ចាប់​ពី Beethoven ទៅ Jay-Z ពី Shakepeare ទៅ Mike Leigh”។  ចំណែក​ឯ​​នាយក​ប្រតិបត្តិ Royal Opera House លោក Tony Hall ក៏​បាន​និយាយ​ដែរ​ថា “ពិធី The London 2012 Festival នឹង​ក្លាយ​ជា​ពិធី​នៃ​ការ​ប្រារព្ធ​កម្មវិធី​វប្បធម៌​ដ៏​ធំ​បំផុត”។

0 comments:

Post a Comment

Followers

 

Koun Khmer. Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Blogger Template by Bloganol dot com