បន្ទាយទ័ពអាកាសអាមេរិក នៅលើកោះអូគីណាវ៉ា (រូបថតឯកសារ)
REUTERS/Issei Kato
ក្នុងចំណោមទាហានអាមេរិកចំនួន ៩ពាន់នាក់ ដែលនឹងត្រូវដកចេញពីអូគីណាវ៉ា ប្រមាណ ៥ពាន់នាក់..................
នឹងត្រូវយកទៅដាក់ពង្រាយនៅលើកោះ Guam ដែលជាដែនដីរបស់អាមេរិក ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិក ចម្ងាយតែជាង ២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ ពីកោះអូគីណាវ៉ា។ ទាហានប្រមាណ ៤ពាន់នាក់ផ្សេងទៀត នឹងត្រូវយកទៅដាក់ពង្រាយនៅហាវ៉ៃ នៅបន្ទាយទ័ពអាមេរិកក្នុងប្រទេសអូស្រ្តាលី និងនៅតាមបណ្តាកោះមួយចំនួន ក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិក។
គោលដៅជាយុទ្ធសាស្រ្តរបស់អាមេរិក គឺរក្សាចំនួនទ័ពឲ្យនៅដដែល ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វ៊ិក ក្នុងពេលដែលភាពតានតឹងនៅសមុទ្រចិនខាងត្បូងកំពុងតែកើតឡើងខ្លាំង។
គួរបញ្ជាក់ថា កងទ័ពអាមេរិកដែលកំពុងឈរជើងនៅក្នុងប្រទេសជប៉ុន មានចំនួនសរុប ៤ម៉ឺន ៧ពាន់នាក់។ ក្នុងនោះ មានប្រមាណជិត ២ម៉ឺននាក់ ស្ថិតនៅលើកោះអូគីណាវ៉ា។ ប្រជាជនជប៉ុន ដែលរស់នៅលើកោះអូគីណាវ៉ា តែងតែនាំគ្នាតវ៉ាប្រឆាំងនឹងវត្តមានកងទ័ពអាមេរិក ដោយលើកហេតុផលអំពីសំឡេងរំខានដោយយន្តហោះចម្បាំង និងអំពើហិង្សាបង្កឡើងដោយទាហានអាមេរិក។ ចាប់ពីឆ្នាំ១៩៩៥ ការតវ៉ារបស់អ្នកកោះអូគីណាវ៉ាបានកក្រើកឡើងកាន់តែខ្លាំង ក្រោយពីទាហានអាមេរិក ៣នាក់បានរំលោភក្មេងស្រីជប៉ុនម្នាក់ ដែលទើបនឹងមានអាយុ ១២ឆ្នាំ។
ជប៉ុន និងអាមេរិកក៏បានចុះកិច្ចព្រមព្រៀងមួយ នៅឆ្នាំ២០០៦ ដោយអាមេរិកសន្យាដកកងទ័ពមួយផ្នែកចេញពីកោះអូគីណាវ៉ា ហើយជប៉ុនសន្យាថានឹងរកទីតាំងថ្មី សម្រាប់ប្តូរបន្ទាយទ័ពអាកាសអាមេរិកនៅអូគីណាវ៉ា យកទៅដាក់ឲ្យឆ្ងាយពីទីប្រជុំជន។ ក៏ប៉ុន្តែ អាជ្ញាធរជប៉ុន មិនអាចរកទីតាំងថ្មីនេះបាន ដោយសារតែអ្នកកោះអូគីណាវ៉ាតវ៉ាទាមទារឲ្យរើបន្ទាយទ័ពអាកាសនេះចេញ ឲ្យផុតពីកោះអូគីណាវ៉ាទាំងស្រុងតែម្តង។ ការអនុវត្តកិច្ចព្រមព្រៀងឆ្នាំ២០០៦ ក៏ត្រូវជាប់គាំងរហូតមក។
នៅពេលនេះ អាមេរិកបានសុខចិត្តបំបែកសំណុំរឿងដកទ័ព និងការផ្លាស់ប្តូរបន្ទាយទ័ពអាកាសចេញពីគ្នា។ អាមេរិកសុខចិត្តដកកងទ័ពពាក់កណ្តាលចេញពីអូគីណាវ៉ា ទោះបីអាជ្ញាធរជប៉ុនរកកន្លែងថ្មី សម្រាប់រើបន្ទាយទ័ពអាកាសអាមេរិកបានក៏ដោយ។
សោហ៊ុយចំណាយក្នុងការរើទីតាំងកងទ័ពនេះ អាចនឹងត្រូវអស់ ៨ពាន់ ៦រយលានដុល្លារអាមេរិក។ ក្នុងនោះ ជាង ៣ពាន់លានដុល្លារ គឺជាបន្ទុករបស់រដ្ឋាភិបាលជប៉ុន។
គួរបញ្ជាក់ថា ភាពចម្រូងចម្រាសជុំវិញវត្តមានកងទ័ពអាមេរិក នៅកោះអូគីណាវ៉ា បានបង្កបញ្ហាល្អក់កករ ក្នុងទំនាក់ទំនងអាមេរិក-ជប៉ុន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នាយករដ្ឋមន្រ្តីជប៉ុនមួយរូប គឺលោក យូគីយ៉ូ ហាតូយ៉ាម៉ា (Yukio Hatoyama) ត្រូវបង្ខំចិត្តលាលែងពីតំណែង កាលពីឆ្នាំ២០០៩ ដោយសារតែបញ្ហានេះ។
ការប្រកាសដកកងម៉ារីនអាមេរិក ៩ពាន់នាក់ ចេញពីអូគីណាវ៉ា នៅពេលនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនដំណើទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកយ៉ូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ៕

0 comments:
Post a Comment