ខ្ញុង និយាយថា ធម្មតាទេអ្នកណាដូចអ្នកណា តែអត់លុយពិបាកចិត្តហើយ ពីមុនដេកតែកើតទុក ដល់ឥឡូវរកលុយបានមានអីពិបាកចិត្តទៀត គឺមានតែសប្បាយចិត្ត ហើយឥឡូវឡើងគីឡូទៀត។ នាងបញ្ជាក់ថា ក្នុងមួយខែអាចសល់៣ពាន់ដុល្លារដែរ។ ”ខ្ញុំឡើងគីឡូមែនទែនមួយរយៈនេះ មិនដឹងយ៉ាងម៉េច.........
គឺឡើងច្រើនទៀតផងដល់ទៅជាង១០គីឡូឯណោះ។ មួយរយៈនេះដោយសារតែហត់ពេក ញ៉ាំអត់គិតសោះ ព្រមទាំងគេងក៏បាន ដាក់លក់ៗតែម្ដង ជាលទ្ធផល គឺឡើងដល់ទៅ១៣គីឡូដែលពីមុន ៤០-ឥឡូវ ៥៣គីឡូ”។
គឺឡើងច្រើនទៀតផងដល់ទៅជាង១០គីឡូឯណោះ។ មួយរយៈនេះដោយសារតែហត់ពេក ញ៉ាំអត់គិតសោះ ព្រមទាំងគេងក៏បាន ដាក់លក់ៗតែម្ដង ជាលទ្ធផល គឺឡើងដល់ទៅ១៣គីឡូដែលពីមុន ៤០-ឥឡូវ ៥៣គីឡូ”។
ឡើងគីឡូលឿនបែបនេះ មិនមែនជារឿងលេងសើចទេ សម្រាប់នាងជាសិល្បការិនី ព្រោះបើមិនមានមធ្យោបាយទប់ស្កាត់ឲ្យមានប្រសិទ្ធភាពដោយបណ្ដោយឲ្យ គីឡូនៅតែឡើងបែបនេះ កេរ្តិ៍ឈ្មោះដែលខំរកមកបានយ៉ាងលំបាកនោះ នឹងស្រកស្រុតទៅវិញមិនខាន។ ទោះយ៉ាងណា ខ្ញុង ប្រាប់ថា នាងក៏មិនបណ្ដោយឲ្យកាន់តែឡើងជាងនេះដែរ ព្រោះទី១ខ្លាចប៉ះពាល់ដល់សុខភាព និងទី២ខ្លាចប៉ះពាល់ដល់ការសម្ដែង ព្រោះតែពេលធាត់ ឆាប់ហត់ ហើយសកម្មភាពយឺតទៀត។
នាង ខ្ញុង បានឲ្យដឹងថា មុនក្លាយជាអ្នកកំប្លែង នាងគឺជាអ្នកចម្រៀង ដើរ ច្រៀងតាមរោងការគេស្ទើរពេញៗមួយយប់រកកម្រៃបានត្រឹមតែ១០ ដុល្លារតែប៉ុណ្ណោះ បើធៀបនឹងឥឡូវនេះគឺខុសគ្នាមេឃ និងដី។ ក្នុងរដូវមានមង្គលការច្រើន នាងទទួលកាត់សក់មង្គលការ គេដល់ទៅ៦-៧រោងឯណោះក្នុងមួយថ្ងៃ។ តារាកំប្លែងសំដីញាប់ដូចម៉ាស៊ីនដេររូបនេះ បន្តទាំងមោទនៈថា “ជាធម្មតា ខ្ញុំអាចរកបានជាមធ្យម៧០ដុល្លារក្នុង១ថ្ងៃ ហើយជួនកាលឈានដល់ទៅ២០០ដុល្លារក៏មានដែរ ដែលក្រោយពីទូទាត់ថ្លៃជួលផ្ទះថ្លៃចាយវាយប្រចាំថ្ងៃហើយ សល់ប្រហែលជា ៣០០០ដុល្លារ ដែរក្នុងមួយខែ”។នាង ស្រេង សុកាន់ដា ហៅ ខ្ញុង ចាប់ផ្ដើមឡើងកូដស្រឺតៗ តាំងពីចុងឆ្នាំ២០១១ រហូតមក ខណៈបច្ចុប្បន្ន នាងកំពុងវក់វីនឹងការដើរកើបលុយតាមខេត្តនានាក្នុងពិធីផ្សេងៗ ពិសេសមង្គលការ រហូតរកពេលចូលផ្ទះមិនបាន។ ខ្ញុង និយាយថា សប្បាយចិត្តណាស់ ពីមុនទំនេរច្រើនអត់លុយ ដល់ឥឡូវរវល់ច្រើនតែមានលុយ។
នាង ស្រេង សុកាន់ដា ហៅ ខ្ញុង
នាង ខ្ញុង ជាបេក្ខនារីជ័យលាភីមួយរូបក្នុងកម្មវិធី “មហាកំប្លែង” របស់ស្ថានីយទូរទស្សន៍CTN ឆ្នាំ២០០៩។ នាងនិយាយថា រឿងថ្ងៃអនាគត មិនមែននាងមិនគិតទេ តែអ្វីដែលត្រូវតែរ៉ាប់រងធ្ងន់បំផុតក្នុងពេលនេះ គឺការងារចំពោះមុខ ដែលត្រូវខិតខំធ្វើយ៉ាងណាដើម្បីឲ្យការងារដើរបានកាន់តែល្អជាង នេះ មានការគាំទ្រកាន់តែច្រើន ដោយការធ្វើឲ្យមហាជនសប្បាយរីករាយនៅពេលទស្សនាការសម្ដែងរបស់នាង គឺគ្រប់គ្រាន់ហើយ៕


0 comments:
Post a Comment