(កីឡាករនៃក្រុម Bayern Munich រីករាយជាមួយនឹងជ័យជម្នះលើ Real ដោយការទាត់បាល់ប៉េណាល់ទី។ Reuters)
ក្រុងម៉ាឌ្រីដៈ លោក Jose Mourinho និយាយថា លោកនឹងធ្វើការគាំទ្រ «វីរបុរស Chelsea» របស់លោកនៅពេលប្រកួតជាមួយ Bayern Munich ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រោយពីលោកត្រូវបានផ្តាច់នូវការជួបជុំគ្នាមួយនឹងអតីត ក្លិបរបស់ខ្លួន តាមរយៈការរងបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទីដ៏រំភើបមួយនៅ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ កាលពីរាត្រីថ្ងៃពុធ។..........................
ការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Cristiano Ronaldo និង Kaka ត្រូវបានសង្គ្រោះដោយអ្នកចាំទី ហើយខ្សែការពារ Sergio Ramos បានស៊ុតបាល់ហោះរំលងរបារទី ខណៈដែល Real Madrid ត្រូវបានរងបរាជ័យ ៣-១ នៅក្នុងការស៊ុតបាល់១១ម៉ែត្រដើម្បីកាត់សេចក្តីនេះ ក្រោយពីបញ្ចប់ក្នុងលទ្ធផលទាំងពីរជើង ៣-៣។
ភ្លាមៗលោក Mourinho បានចេញមុខដើម្បីការពារកីឡាកររបស់ខ្លួនសម្រាប់ការមិនអាចធ្វើ ឲ្យបានសម្រេចនូវការស៊ុតបាល់ប៉េណាល់ទី។
លោកបានបន្តការគាំទ្រស្រដៀងគ្នាមួយទាក់ទងនឹងស្មារតីរបស់អតីត កីឡាកររបស់លោកដែលមានមូលដ្ឋាននៅ Stamford Bridge ជុំវិញការផ្តោតទៅលើតំបន់ការពាររបស់ពួកគេនៅពេលប្រកួតជាមួយ Barcelona កាលពីរាត្រីថ្ងៃអង្គារ។
លោកបាននិយាយថា៖ «John [Terry] នឹងអវត្តមាន ប៉ុន្តែ Chelsea នៅទីនោះ [ក្នុងវគ្គផ្តាច់ព្រ័ត្រ] ហើយនោះជារឿងដ៏សំខាន់បំផុត។ ខ្ញុំគ្រាន់តែសង្ឃឹមថា វាគឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ល្អមួយ ហើយពិតណាស់ខ្ញុំចង់ឲ្យតោខៀវទទួលជ័យជម្នះ បើទោះបីខ្ញុំមិនហ៊ានមើលស្រាលក្រុម Bayern ក៏ដោយ។ ខ្ញុំនៅតែគាំទ្រលើតោខៀវ។ Inter និង Chelsea មានន័យខ្លាំងណាស់សម្រាប់ខ្ញុំ»។
លោកបានបន្តថា៖ «ខ្ញុំគិតថាកីឡាកររបស់ Chelsea គឺជាវីរបុរស [នៅពេលប្រកួតជាមួយ Barcelona] ពិតជាវីរបុរស។ អ្នកខ្លះនឹងរិះគន់ Chelsea នៅក្នុងរបៀបដូចគ្នាដែលពួកគេរិះគន់ Inter កាលពីពីរឆ្នាំកន្លងទៅ ប៉ុន្តែពួកគេមិនដឹងអ្វីទាំងអស់»។
លោកបានបញ្ជាក់ថា៖ «ពួកគេមិនដឹងអ្វីទាំងអស់អំពីបុគ្គលិកលក្ខណៈ និងបុគ្គលភាព។ ពួកគេមិនដឹងអ្វីទាំងអស់អំពីការខិតខំព្យាយាម ឬក៏អ្វីដែលហៅថាការរក្សាកម្លាំង ភាពរំជួលចិត្ត និងបច្ចេកទេសប្រកួតជាមួយនឹងកីឡាករ១០នាក់»។
លោក Mourinho បានបន្ថែមទៀតថា៖ «នោះហើយជាមូលហេតុដែល Chelsea ស្ថិតក្នុងចិត្តរបស់ខ្ញុំ និងជាមូលហេតុដែល Chelsea ស័ក្តិសមក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ។ Chelsea មានអ្នកគាំទ្រដ៏អស្ចារ្យ ហើយក៏ដូចជា Bayern Munich ផងដែរ ហេតុនេះខ្ញុំសង្ឃឹមថា ពួកគេនឹងរីករាយនៅវគ្គផ្តាច់ព្រ័ត្រនេះ»។
លោក Jupp Heynckes គ្រូបង្វឹកនៃក្រុម Bayern Munich បាននិយាយថា លោកមានការភ្ញាក់ផ្អើលដែល Chelsea បានឈានទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបានកោតសរសើរពួកគេទៅលើ «បច្ចេកទេសលេងដ៏អស្ចារ្យ»។
លោកបានឲ្យដឹងថា ការជាប់ពិន័យព្យួរកីឡាករបួននាក់របស់ក្លិបដែលមានមូលដ្ឋានទៅ ក្នុងទីក្រុងឡុងដ៍ មិនបានធ្វើឲ្យក្រុមរបស់លោកមានប្រៀបឡើយ តាមរយៈការបញ្ជាក់ថា Bayern ក៏នឹងគ្មានកីឡាករឆ្នើម David Alaba, Holger Badstuber និង Luiz Gustavo ផងដែរ៕ IS


0 comments:
Post a Comment