ព័ត៌មានត្រួសៗរបស់ចម្ការកៅស៊ូបឹងកេត
អតីតអ្នកចាំទីល្អរបស់ភ្នំពេញក្រោន ប៉េង ប៊ុនឆាយ ទំនងនៅតែជាជម្រើសដំបូងរបស់លោក ប្រាក់ វុទ្ធី។ ចំណែកឯខ្សែប្រយុទ្ធដែលតែងតែបង្ហាញខ្លួនក្នុងជម្រើសដំបូងគឺ យ៉ូប ម៉ារ៉ូតន និង កែវ សុខង៉ន។ ចំពោះ Somaila ចាន់ រិទ្ធី និង Friday ជាខ្សែបម្រើដ៏ល្អក្នុងជំនួបនេះ។ ទូច បញ្ចរ៉ុង ឡ ពេជ្រសិលា ខៀវ វិបុល និង ចាន់ សាឌីន សុទ្ធតែខ្សែការពារ យ៉ាងរឹងមាំរបស់ក្រុម ស្របពេល ខ្សែការពារ ទូច សុខហេង និង ភឿន សៅរុំ មិនបង្ហាញខ្លួនឡើយពីព្រោះទទួលកាតក្រហមពេលក្រុមប៉ះ ជាមួយការពារជាតិសប្ដាហ៍មុន។
នេះជាការប្រកួតលើកទី៦ ដែលក្នុងនោះ ឈ្នះ ៣ ស្មើ ១ ចាញ់ ១ ស៊ុតចូលទីគេ បាន ៩ គ្រាប់ គេស៊ុតចូលវិញ ៥ គ្រាប់ មាន ១០ ពិន្ទុនៅក្នុងដៃ ឈរនៅចំណាត់ថ្នាក់លេខ ៤ បណ្ដោះអាសន្ន។ គ្រាប់បាល់ដែល ធ្លាប់បំប៉ោងទីដៃគូច្រើនបំផុតត្រឹម ៣ – ១ ដោយយកឈ្នះ គីវីវង់សុខសែនជ័យ នៅថ្ងៃប្រកួតដំបូង ហើយ គេស៊ុតបញ្ចូលទីវិញត្រឹមតែ ២ – ១ តែប៉ុណ្ណោះកាលចាញ់ ប៉ូលិស។
លោកគ្រូបង្វឹក ប្រាក់ វុទ្ធី បានលើកឡើងមុនការប្រកួតព្រឹកនេះថា” យើងនៅតែមាន ឆន្ទៈ យកបានបីពិន្ទុបន្ថែមពីការប្រកួតនេះ”។
ធ្វើមិនបានល្អចំពោះ ២ ប្រកួតចុងក្រោយ ពោលគឺចាញ់ជាប់គ្នា ពោលចាញ់ ណាហ្គខប ១-២ និង ចាញ់ ប៉ូលិស ២-៣។
អ្នកចាំទីជម្រើសជាតិ សរ សុភា ទំនងនៅតែជាជម្រើសដំបូងរបស់លោកគ្រូ បង្វឹក សំ វ៉ាន់ដេត បន្ទាប់មិនអាចបង្ហាញខ្លួនពេលចាញ់ ប៉ូលិស។
នេះជាការប្រកួតលើកទី៥ ដោយក្នុង៤ប្រកួតកន្លងមកធ្លាប់ឈ្នះ ២ មិនដែលស្មើ និង ចាញ់ ២។ ស៊ុតចូលទីគេ បាន ១២ គ្រាប់ គេស៊ុតចូលវិញ ៥ គ្រាប់ មាន ៦ ពិន្ទុនៅក្នុងដៃ និង ឈរនៅចំណាត់ថ្នាក់លេខ ៦ បណ្ដោះអាសន្ន។
ខ្សែបម្រើ ប្រាក់ មុន្នីឧត្ដម ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេឲ្យក្រុម គឺចំនួន ៤ គ្រាប់រហូតដល់ពេលនេះ។
ក្រុមនេះ ស៊ី ឆ្លាមសមុទ្រ រហូតដល់ ៦ ទល់ ០ កាលពីប្រកួតទី ២ របស់ខ្លួន និង របូតគ្រាប់បាល់ច្រើនក្នុងជំនួបជាមួយប៉ូលិសចំនួន ៣ – ២ កាលពីប្រកួតមុន។
លោកគ្រូ បង្វឹក សំ វ៉ាន់ដេត និយាយមុនការប្រកួតថា “ក្រុមខ្ញុំនឹងដាក់បញ្ចូលកីឡាករ បរទេសនៅប្រកួតនេះ។ យើងដឹងថា២ ប្រកួតកន្លងមកយើងធ្វើមិនបានល្អ តែនៅប្រកួតនេះ យើងនឹងរួមគ្នាប្រឹងប្រែងបន្ថែមទៀត”។ ខ្សែបម្រើ សួន វាសនា នៅតែបន្តខកខានដោយសារតែរបួស។
ប្រវត្តិជួបគ្នាកន្លងមក
ព្រះខ័នរាជ ៣-២ នាគខៀវ (មិនទាន់ក្លាយជាក្រុមបឹងកេត) ក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន ឆ្នាំ២០១១
បឹងកេត ២-២ ព្រះខ័នរាជ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល


0 comments:
Post a Comment